AMS Economyជិះកង់ធ្វើឱ្យជីវិតមានភាពរីករាយ និងជំរុញសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ
ជិះកង់គឺជាមធ្យោបាយធ្វើដំណើរមួយ ដែលអ្នកជំនាញសុខភាពចាត់ទុកថា គឺជាសកម្មភាពដ៏ប្រពៃ និងជាឱសថមិនចេះរីងស្ងួត ។ ក្នុងនោះការសិក្សាវិទ្យាសាស្រ្តបានរកឃើញថា ការធ្វើលំហាត់ប្រាណអាចជួយឱ្យមនុស្សដែលកំពុងមានបញ្ហាសុខភាពផ្លូវចិត្តធូរស្រាល និងជីវិតរីករាយ ។ ខាងក្រោមនេះ ជាហេតុផល៤ចំណុច បង្ហាញថា ការជិះកង់នឹងធ្វើឱ្យអ្នកមានភាពរីករាយជាងមុននៅក្នុងជីវិត។
១. ការជិះកង់នាំអ្នកចេញនៅកន្លែងថ្មី និងបើកចិត្តបានទូលាយ ៖ យោងតាមការសិក្សារបស់ Science Daily បានបង្ហាញថា ការចេញទៅក្រៅនៅកន្លែងមានលំហរ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានថាមពល និងសុទិដ្ឋិនិយមក្នុងរបៀបមួយដែលនៅកន្លែងហាត់ប្រាណមិនមាន។ ខណៈនោះ អារម្មណ៍តានតឹង និងកំហឹងក៏ត្រូវបានកាត់បន្ថយផងដែរ។ ដូច្នេះ អ្នកគួរតែចាប់ផ្ដើមជិះកង់ដើម្បីគយគន់ទេសភាព ពន្លឺព្រះអាទិត្យ និងទទួលអារម្មណ៍វិជ្ជមានក្នុងជីវិត។

២. ការធ្វើលំហាត់ប្រាណបែបជិះកង់ជួយកាត់បន្ថយការថប់អារម្មណ៍ ៖ ការសិក្សាមួយនៅក្នុង Science Direct ក៏បានបង្ហាញដែរថា ការធ្វើលំហាត់ប្រាណដោយជិះកង់ គឺជាឧទាហរណ៍ដ៏អស្ចារ្យ អាចកាត់បន្ថយបញ្ហាថប់អារម្មណ៍ ដែលអាចការពារអ្នកមិនឱ្យអ្នកមានអារម្មណ៍ភ័យ ស្លន់ស្លោ ឬជំងឺផ្សេងៗ។ ការសិក្សាថ្មីមួយបានបង្ហាញថា 18% នៃអ្នកជិះកង់ជារៀងរាល់ថ្ងៃ ចាត់ទុកជីវិតរបស់ពួកគេសប្បាយរីករាយ បើធៀបនឹងមនុស្សដែលមិនបានជិះកង់។ ការជិះកង់នាំអ្នកទៅធម្មជាតិ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្តជាងមុនផងដែរ។
៣. ជិះកង់គឺជាថ្នាំបំបាត់ស្ត្រេស ៖ អ្នកដែលជិះកង់ជាប្រចាំអាចកាត់បន្ថយភាពតានតឹងក្នុងខ្លួនបាន ១៥% ធ្វើឱ្យរីករាយនឹងជីវិត ជាងអ្នកដែលមិនបានជិះកង់រាប់ចាប់តាំងពីពួកគេធំពេញវ័យមក។ លើសពីនេះ ការធ្វើលំហាត់ប្រាណដោយការជិះកង់ប្រចាំថ្ងៃរយៈពេល ៣០នាទីអាចជួយបង្កើនការចងចាំ និងការគិតប្រកបដោយភាពច្នៃប្រឌិត ដែលអាចជួយឱ្យអ្នកមានអារម្មណ៍វិជ្ជមានចំពោះការងារ។

៤. បង្កើតទម្លាប់ល្អប្រចាំថ្ងៃ ៖ វាមិនដូចការបង្ខំឱ្យអ្នកទៅកន្លែងហាត់ប្រាណនោះទេ ប៉ុន្តែការជិះកង់អាចជាប់ពាក់ព័ន្ធទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងមិនមានការរំខានទៅដល់អ្នកនោះទេ។ អ្នកដែលផ្លាស់ប្តូរការធ្វើដំណើរតាមរយៈរថយន្ត ឬម៉ូតូទៅជាការជិះកង់វិញធ្វើឱ្យពួកគេមានហានិភ័យទាបនៃអារម្មណ៍តានតឹង។ ការធ្វើលំហាត់ប្រាណទៀងទាត់ជាផ្នែកមួយនៃរបៀបរស់នៅដ៏ល្អនៅក្នុងជីវិត ហើយធ្វើឱ្យអ្នកក្លាយជាមនុស្សមានចំណង់ចំណូលចិត្តលើសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងបង្កើតទម្លាប់ប្រចាំថ្ងៃបានល្អផងដែរ។ ជារួមមក ការជិះកង់ត្រូវចាត់ទុកថាជាការហាត់ប្រាណមួយមានប្រសិទ្ធភាពក្នុងចំណោមវិធីហាត់ប្រាណផ្សេងៗ។ ទន្ទឹមនឹងនេះ ការជិះកង់ហាត់ប្រាណ ក៏ជួយឱ្យអ្នកចំណាយតិចជាងទៅហាត់ប្រាណនៅក្លឹប ចំណេញទាំងសុខភាព ផ្ដល់ការកំសាន្ត និងរួមចំណែកកាត់បន្ថយផ្សែងយាន្តយន្តជួយបរិស្ថានទៀតផង៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























