កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at Siam University, Khon Kaen University, Assumption University, និង University of Thai Chamber of Commerce-International School of Management ដើម្បីបង្កើនកិច្ចសហការ ពង្រីកឱកាសអាហារូបករណ៍ ការត្រៀមខ្លួនទៅសិក្សា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីពង្រឹងសមត្ថភាពបុគ្គលិក។
នៅ Panyapiwat Institute of Management (PIM) កិច្ចពិភាក្សាផ្ដោតលើ ការឈ្វេងយល់ពីកម្មវិធីសិក្សាតាមបែប Work based ដោយផ្តល់ឱកាសដល់និស្សិតទទួលបានបទពិសោធកាងារក្នុងអំឡុងពេលសិក្សា និង ការចុះកិច្ចសហការបញ្ជូនសិស្សទៅសិក្សានៅវិទ្យាស្ថាននេះ។
នៅ Global Academy ប្រចាំនៅ Siam University, ក្រុមហ៊ុនវេសឡាញ បានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថាននេះ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សរបស់ក្រុមហ៊ុនវេសឡាញ ការរៀបចំកម្មវីធីដំណើរទស្សនកិច្ច។
នៅ University of Thai Chamber of Commerce (UTCC), ឧកញ៉ា ប៉ិច បូឡែន បានជួបពិភាក្សាជាមួយសាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអប់រំរបស់ស្ថាប័នទាំង២ក្នុងភាពជាដៃគូដែលមានស្រាប់ និងឈ្វេងយល់ពីឱកាសផ្លាស់បទពិសោធន៍សិស្សតាមរយៈកម្មវិធីបោះជំរំសម្រាប់សិស្សប្រចាំឆ្នាំ។