សាកលវិទ្យាល័យចិន បានកាន់កាប់តំណែងកំពូលនៅក្នុងតារាងសកលពីរ គឺ CSRankings និង U.S. News Best Global Universities ដែលលទ្ធផលនេះ ជាការផ្លាស់ប្តូរដ៏សំខាន់ នៃការអប់រំថ្នាក់ឧត្តមសិក្សាក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័ររបស់ពិភពលោក។
ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ប្រទេសចិនបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច AI របស់ខ្លួន និងកំពុងធ្វើសមាហរកម្មជាយុទ្ធសាស្ត្រ នៃបច្ចេកវិទ្យា AI ទៅក្នុងវិស័យផ្សេងៗក្នុងល្បឿនដ៏លឿនបំផុតមួយ។
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក មានកត្តាសំខាន់ ៣ កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI បានឆាប់រហ័ស។ ទី១ រដ្ឋាភិបាលដើរតួនាទីយ៉ាងសកម្ម ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះ ដោយបានបង្កើតផែនការយុទ្ធសាស្ត្រយ៉ាងរឹងមាំ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទី២ ចិន បានកសាងប្រព័ន្ធអេកូឡូស៊ី AI ដែលលើកកម្ពស់កិច្ចហការ និងការបង្កើតថ្មី ដោយជំរុញឱ្យមានការទទួលយកបច្ចេកវិទ្យា AI យ៉ាងទូលំទូលាយ និងចំណុចទី ៣ ក្រុមហ៊ុនល្បីៗ និងឈានមុខរបស់ចិន កំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើន លើបច្ចេកវិទ្យា AI ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងឧស្សាហកម្ម និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត នៅក្នុងវិស័យអាជីវកម្មសំខាន់ៗ។