AMS Economyគីមីវិទូ Marie Curie ជាស្រ្ដីដំបូងទទួលពានរង្វាន់ណូប៊ែលវិទ្យាសាស្រ្ដចំនួន២
ភ្នំពេញ៖ អ្នកស្រី Marie Salomea Skłodowska Curie ជាអ្នករូបវិទ្យានិងគីមីវិទ្យាឆ្នើមរបស់ជនជាតិប៉ូឡូញ និងមានសញ្ជាតិបារាំង និងជាម្ចាស់ពានរង្វាន់ណូប៊ែលពិភពលោកលើទ្រឹស្តីវិទ្យុសកម្ម ។ អ្នកស្រីជាស្ត្រីតែម្នាក់គត់ដែលឈ្នះរង្វាន់ណូប៊ែលពីរដងផ្នែកវិទ្យាសាស្ត្រចំនួនពីរ ។ លើសពីនេះ អ្នកស្រីបានក្លាយជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រដ៏ល្បីនៅសាកលវិទ្យាល័យប៉ារីសក្នុងឆ្នាំ១៩០៦ ។

អ្នកស្រី Marie Curie កើតនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ១៨៦៧ នៅរដ្ឋ Warsaw នៃព្រះរាជាណាចក្រប៉ូឡូញដែលជាផ្នែកមួយនៃចក្រភពរុស្ស៊ី ។ អ្នកស្រី Marie Curie បានបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយបានក្លាយជាអ្នកបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនៅ Warsaw ក្នុងឆ្នាំ១៨៩១ ។ អ្នកស្រីបានទៅរស់នៅជាមួយបងស្រីឈ្មោះ Bronisława នៅទីក្រុងប៉ារីសជាកន្លែងអ្នកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងបានបំពេញការងារផ្នែកវិទ្យាសាស្ត្រជាបន្តបន្ទាប់ ។
សាស្ត្រាចារ្យរូបនេះ មានទម្លាប់រៀននៅពេលថ្ងៃ និងបង្រៀនពេលល្ងាចដើម្បីរកប្រាក់កម្រៃ ។ នៅឆ្នាំ១៨៩៣ អ្នកស្រីបានទទួលសញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា ចាប់ផ្តើមធ្វើការនៅក្នុងមន្ទីរពិសោធន៍ឧស្សាហកម្មនៃ Gabriel Lippmann ។ ទន្ទឹមនឹងនេះដែរនាងបន្តការសិក្សានៅសាកលវិទ្យាល័យប៉ារីស និងទទួលបានសញ្ញាបត្រជាន់ខ្ពស់លើកទី២ ក្នុងឆ្នាំ១៨៩៤ ។ ក្នុងឆ្នាំ១៨៩៥ គាត់បានរៀបការជាមួយរូបវិទូបារាំង លោក Pierre Curie និងទទួលបានរង្វាន់ណូប៊ែលផ្នែករូបវិទ្យាជាមួយគ្នាសម្រាប់ការត្រួសត្រាយផ្លូវស្រាវជ្រាវលើទ្រឹស្តីវិទ្យុសកម្ម ។

“ការងារពិសោធន៍របស់ខ្ញុំបានបង្ហាញថា វិទ្យុសកម្មនៃសមាសធាតុអ៊ុយរ៉ាញ៉ូមអាចពិនិត្យដោយជាក់លាក់ក្រោមលក្ខខណ្ឌដែលបានកំណត់ ហើយធាតុវិទ្យុសកម្មនេះជាសមាធាតុរបស់អាតូមនៃធាតុនៃអ៊ុយរ៉ាញ៉ូម”
អ្នកស្រី Marie Curie ម្ចាស់ពាន់រង្វាន់ណូប៊ែល
លោកស្រី Marie Curie តែងចំណាយពេលវេលាអានសៀវភៅ ហាត់សរសេរអក្សរ និងស្វ័យសិក្សាដោយខ្លួនឯងជានិច្ច ។ នៅដើមឆ្នាំ១៨៨៩ អ្នកស្រីបានត្រឡប់ទៅរស់នៅផ្ទះឪពុកនៅ Warsaw និងក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ រហូតដល់ចុងឆ្នាំ១៨៩១ ។ ក្រោយមកអ្នកស្រីបានក្លាយជាគ្រូបង្រៀនសិស្សនៅសាកលវិទ្យាល័យ Flying ហើយបានចាប់ផ្តើមបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនៅក្នុងមន្ទីរពិសោធន៍គីមីនៃសារមន្ទីរឧស្សាហកម្មនិងកសិកម្ម Krakowskie Przedmieście ជិតក្រុង Warsaw ។
នៅខែកក្កដាឆ្នាំ១៨៩៨ អ្នកស្រី Marie Curie និងស្វាមីបានបោះពុម្ពសៀវភៅរួមគ្នាដោយដាក់ឈ្មោះថា ធាតុគីមីឈ្មោះប៉ូឡូញ៉ូមដើម្បីជាកិត្តិយសជាតិប៉ូឡូញ ដែលរំលឹកគុណដល់ប្រទេសដើមកំណើតរបស់ខ្លួន ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៨ ក្រុមគ្រួសារ Marie Curie បានដាក់ឈ្មោះធាតុគីមីទី២ ឈ្មោះថារ៉ាដ្យូមពីពាក្យឡាតាំងថាកាំរស្មី ។ រវាងឆ្នាំ១៨៩៨ និង១៩០២ អ្នកស្រីបានបោះពុម្ពស្នាដៃលម្អិតពីធាតុគីមីរួមគ្នា និយាយពីប៉ះពាល់របស់រ៉ាដ្យូមកោសិកាបង្កើតជាដុំសាច់បំផ្លាញលឿនជាងកោសិកាដែលមានសុខភាពល្អ ។
អ្នកស្រី Marie Curie បានទទួលពានរង្វាន់ណូប៊ែលតាមរយៈជំនួយពីសមាជិកគណៈកម្មាធិការ និងអ្នកតស៊ូមតិដល់អ្នកវិទ្យាសាស្រ្តស្រី្ត បន្ទាប់ពីការតវ៉ាបញ្ជាក់ថា អ្នកស្រីត្រូវជាស្ត្រីដំបូងគេដែលបានទទួលរង្វាន់ណូបែល។ នៅថ្ងៃទី១៩ ខែមេសាឆ្នាំ១៩០៦ ស្វាមីរបស់អ្នកស្រីបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ អ្នកវិទ្យាសាស្ត្ររូបវិទ្យា និងគីមីវិទ្យារូបនេះ បានសង្ខេបពីបទពិសោធន៍នៃសង្គ្រាមបង្កើតជាសៀវភៅមួយមានចំណងជើងថា វិទ្យុសកម្មក្នុងសង្គ្រាមឆ្នាំ១៩១៩ ។
គួរបញ្ជាក់ថា លោកស្រី Marie Salomea Skłodowska Curie បានទទួលមរណភាពនៅឆ្នាំ១៩៣៤ ក្នុងអាយុ៦៦ ឆ្នាំនៅ Sanatormoz sanatorium ក្នុងទីក្រុង Passy (Haute-Savoie) ប្រទេសបារាំង ដោយជំងឺកង្វះឈាមក្រហមកើតពីផលប៉ះពាល់ដោយវិទ្យុសកម្មក្នុងពេលស្រាវជ្រាវវិទ្យាសាស្ត្រ។ ឆ្នាំ២០១១ប្រទេសប៉ូឡូញបានប្រកាសថា អ្នកស្រី Marie Curie ជាគីមីវិទូអន្តរជាតិ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បំណង ផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅ ២១០កន្លែង ដល់និស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ "បំណង"
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។
ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/06/2026
សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























