AMS Economyអ្នកជំនាញ ៖ ទឹកដោះម្តាយសំខាន់បំផុតនិងជាអាហារតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យដល់ ៦ខែ
ភ្នំពេញ – នៅក្នុងពិធីដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូនគំរូ ស្ថិតនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កាលពីថ្ងៃសុក្រកន្លងទៅ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទឹកដោះម្តាយសំខាន់បំផុតនិងជាអាហារតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ខែ ។ ទន្ទឹមគ្នានេះ ការដាក់ឱ្យដំណើរការបន្ទប់បំបៅដោះកូន មានគោលបំណងលើកកម្ពស់សុខភាពទារកនិងកុមារ តាមរយៈការផ្តល់កន្លែងសមសម្របសម្រាប់ម្តាយគ្របរូបបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាជំរុញសកម្មភាពបំបៅទឹកដោះម្តាយឱ្យបានដល់ ៨៥% ត្រឹមឆ្នាំ២០៣០ ខាងមុខ ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បញ្ជាក់ថា ៖ “ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ…” ។
នៅក្នុងពិធីសម្ពោធន៍សមិទ្ធផលគាំពារទារកនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មានប្រសាសន៍ថា ការបង្កើតបន្ទប់បំបៅដោះកូន និងទារកដ្ឋានដើម្បីសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ ក៏ដូចជាម្តាយមកពិនិត្យសុខភាពមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយកក់ក្តៅ ។

នៅក្នុងពិធីសម្ពោធន៍សមិទ្ធផលគាំពារទារកនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធាន បានបញ្ជាក់ថា បន្ទប់បំបៅដោះកូនគំរូ មានកន្លែងបំបៅចំនួន ៤កន្លែង អាចឱ្យម្តាយចំនួន ៤នាក់បំបៅដោះកូនក្នុងពេលតែមួយ បរិយាកាសផាសុកភាព និងមានលក្ខណៈឯកជនសម្រាប់ម្តាយ ។ ស្ត្រីជាម្តាយអាចប្រើប្រាស់បន្ទប់នេះ ដើម្បីច្របាច់ ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះរបស់ខ្លួននៅក្នុងទូរទឹកកក មុនពេលយកវាត្រឡប់ទៅផ្ទះវិញក៏បាន ។
ស្របនឹងទស្សនៈវិស័យគាំទ្រព្រមទាំងលើកទឹកចិត្តម្តាយឱ្យបំបោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីអាយុសូន្យដល់ ៦ខែ អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា តាមការកត់សម្គាល់បច្ចុប្បន្នស្ត្រី និងនិយោជិតជាស្ត្រីកំពុងចំណាយពេលវេលាពួកគេភាគច្រើននៅកន្លែងធ្វើការ ហើយកន្លែងធ្វើការជាទីតាំងសំខាន់សម្រាប់ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ ។
“កន្លែងធ្វើការបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា កុមារ អាហារូបត្ថម្ភ និងសុខភាពរបស់និយោជិតទូទៅ ។ បន្ទប់សម្រាប់បំបៅដោះកូនពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ផ្តល់អត្ថប្រយោជន៍ដល់ក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ” ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ ។

ចំណែកលោកវេជ្ជបណ្ឌិត ឈួន វឌ្ឍនា អ្នកឯកទេសសុខភាព និងអាហារូបត្ថម្ភ នៃអង្គការ UNICEF កម្ពុជា មានប្រសាសន៍ដែរថា ក្នុងនាមអង្គការយូនីសេហ្វកំពុងគាំទ្រពេញទំហឹងក្នុងការរៀបចំបន្ទប់បំបៅដោះកូន និងផ្តល់ពេលវេលាឱ្យម្តាយសម្រាប់បំបៅដោះកូននៅកន្លែងធ្វើការ ដែលជាការលើកទឹកចិត្តដល់ម្តាយទាំងអស់បន្តការបំបៅដោះកូននៅពេលត្រឡប់ចូលធ្វើការវិញ ។ លោកថាអង្គការ UNICEF មានបន្ទប់បំបៅដោះកូនរួចហើយសម្រាប់ម្តាយបំបៅដោះកូន ហើយប្រសិនបើកន្លែងធ្វើការទាំងអស់អនុត្តបានដូច្នោះ នោះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយអាចនឹងមានសន្ទុះឡើងលឿន ។
សូមជម្រាបថា នៅកិច្ចប្រជុំកំពូលទីក្រុងតូក្យូ ស្តីពីអាហារូបត្ថម្ភដើម្បីកំណើន កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឱ្យប្រទេសកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្តេជ្ញានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញា ស្មារតី របស់កុមារកម្ពុជា ។

បើតាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៤ បានបង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជា មាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០ ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤% ។ ចំណែកការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺស្របតាមមាត្រា១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...
ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2026
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























