AMS Economyអង្គការ APLE បង្ហាញពីតួអង្គពាក់ព័ន្ធទាំង៦ ចូលរួមលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ – អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការការពារកុមារក្នុងប្រទេសកម្ពុជា បានបង្ហាញពីតួអង្គពាក់ព័ន្ធទាំង៦ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត ។ ការលើកឡើងនេះ ស្របទៅនឹងយុទ្ធនាការទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធើណេតឆ្នាំ២០២២ ដែលនឹងប្រារព្ធទៅនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុន ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារតាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ” នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។
អង្គការ APLE កម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រតិដ្ឋ ជាការចូលរួមលើកកម្ពស់សុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង ។ ទន្ទឹមគ្នានេះ ព្រមភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែអាចចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱ្យមានសក្តានុពលខ្ពស់បំផុតនៃការប្រើប្រាស់អ៊ីនធឺណិត ។

១. កុមារ និងយុវជនវ័យក្មេង ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរជាងមុនតាមរយៈឥរិយាបថរស់នៅផ្ទាល់ខ្លួនវិជ្ជមាន មានសណ្តានចិត្តល្អ និងការគោរពអ្នកដទៃតាមអ៊ីនធឺណិតដោយសំដៅការពារកេរ្តិ៍ឈ្មោះខ្លួនឯងនិងអ្នកដទៃ និងដោយស្វែងរកឱកាសវិជ្ជមានក្នុងការបង្កើតចូលរួម ព្រមទាំងចែករំលែកតាមអ៊ីនធឺណិត ។ កុមារ និងយុវជនវ័យ ត្រូវត្រួតពិនិត្យនិងវាយតម្លៃប្រភពព័ត៌មាន ដើម្បីប្រាកដថាព័ត៌មានទាំងនោះត្រឹមត្រូវ និងអាចជឿជាក់បាន ។ ម្យ៉ាងវិញទៀតត្រូវចងចាំថា មិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជនតាមអនឡាញ ហើយត្រូវប្រឹក្សាស្វែងរកជំនួយពីឪពុកម្តាយ ឬមនុស្សធំប្រសិនបើមានការសង្ស័យ ឬជួបប្រទះបញ្ហាណាមួយតាមអនឡាញ ។
២. ឪពុកម្តាយ និងអ្នកថែទាំកុមារ ៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាច និងគាំទ្រដល់កុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវការគោរព និងរិះរកគំនិតច្នៃប្រឌិតដើម្បីធានាឱ្យមានការសន្ទនាដោយបើកចំហជាមួយកូនៗ ។ ឪពុកម្តាយ និងអ្នកថែទាំអាចអប់រំកូនៗឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងវិជ្ជមាន ឬដោយដើរតួជាគំរូក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ ជាងនេះទៅទៀតឪពុកម្តាយក៏ត្រូវណែនាំកូនៗជាប្រចាំអំពីការប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេ ស្តាប់ពីបញ្ហារបស់ពួកគេ និងមិនគួរស្តីបន្ទោសពួកគេឡើយ។
៣. គ្រូបង្រៀន អ្នកអប់រំ និងអ្នកធ្វើការផ្នែកសង្គម ៖ អាចធ្វើឱ្យអ៊ីនធើណិតកាន់តែល្អប្រសើរជាងមុន តាមរយៈការបង្ហាត់បង្ហាញសិស្ស និងនិស្សិតនូវជំនាញអក្ខរកម្មឌីជីថល និងតាមរយៈការអភិវឌ្ឍជំនាញក្នុងការគិតត្រិះរិះពិចារណា ដែលជំនាញទាំងនេះនឹងធ្វើឱ្យសិស្ស-និស្សិតអាចទាញយកប្រយោជន៍ពីពិភពអ៊ីនធឺណិតបានប្រសើរជាងមុន ។ លើសពីនេះ ពួកគេក៏អាចចូលរួមធ្វើការលើកកម្ពស់ការយល់ដឹងពីឥរិយាបទវិជ្ជមានតាមប្រព័ន្ធអនឡាញដល់មិត្តសិស្ស និស្សិតរបស់ពួកគេផងដែរ ។
៤. ឧស្សាហកម្មអ៊ីនធឺណិត ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតបានកាន់តែល្អប្រសើរជាងមុន ដោយបង្កើតនិងផ្សព្វផ្សាយមាតិកាបែបវិជ្ជមាន និងសេវាកម្មតាមអ៊ីនធឺណិតបានប្រកបដោយសុវត្ថិភាពតាមរយៈការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាណាមួយដោយការផ្តល់ដំបូន្មានច្បាស់លាស់ពីឧបករណ៍ ឬមធ្យោបាយតាមអ៊ីនធឺណិតដែលមានសុវត្ថិភាព និងងាយស្រួលប្រើ ។ ពិសេសផ្តល់ការគាំទ្រភ្លាមៗ ប្រសិនបើមានបញ្ហាកើតឡើង ។

៥. អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកនយោបាយ ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរជាងមុន តាមរយៈការធានាឱ្យមានការបង្រៀនអំពីសុវត្ថិភាពតាមអ៊ីនធឺណិតក្នុងកម្មវិធីសិក្សាសម្រាប់កុមារនិងយុវជន និងតាមរយៈការគ្រប់គ្រង និងអភិបាលកិច្ចលើឧស្សាហកម្មអ៊ីនធើណិត ព្រមទាំងការបង្កើតឱ្យមានច្បាប់គ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខរបស់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិត ។
៦. មនុស្សគ្រប់រូប ៖ មានទំនួលខុសត្រូវផ្សេងៗគ្នាដើម្បីធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព ។ បុគ្គលគ្រប់រូបអាចលើកកម្ពស់ភាពវិជ្ជមាននៃការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតដោយការគោរពគ្នាទៅវិញទៅមក ។ បុគ្គលគ្រប់រូបក៏អាចឆ្លើយតបទៅនឹងភាពអវិជ្ជមានតាមប្រព័ន្ធអនឡាញ ដោយការចូលរួមរាយការណ៍អំពីខ្លឹមសារ ឬមាតិកា និងអាកប្បកិរិយាមិនសមរម្យ ឬខុសច្បាប់ទាំងនោះផងដែរ ។
សូមជម្រាបថា នៅក្នុងគោលដៅបង្ការ ទប់ស្កាត់ និងឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តួចផ្តើមអភិវឌ្ឍន៍គោលនយោបាយ ក្របខណ្ឌច្បាប់ យុទ្ធសាស្រ្ត និងផែនការសកម្មភាពសំខាន់ៗជាបន្តបន្ទាប់ ។ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដឹង និងការបណ្តុះបណ្តាលលើប្រធានបទពាក់ព័ន្ធបានរៀបចំឡើង និងកំពុងបន្តដំណើរការយ៉ាងសកម្មក្នុងន័យបង្ហាញពីការយកចិត្តទុកដាក់ និងទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























