AMS Economyវិធីសាស្ត្រ ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ
ឪពុកម្តាយ ឬអាណាព្យាបាលតែងផ្តល់ឱកាសឱ្យកូនរៀនសូត្រអ្វីដែលថ្មីៗ និងលើកទឹកចិត្តឱ្យកូនចូលរួមសកម្មភាពថ្មីៗ ដើម្បីស្វែករកអ្វីដែរពួកគេស្រលាញ់និងចូលចិត្តក្នុងបំណងជួយឱ្យពួកគេមានចំណេះដឹង សមត្ថភាព ភាពក្លាហាន និងជម្នះភាពភ័យខ្លាចនៅពេលនៅក្នុងដំណើរជីវិត ។ ទន្ទឹមគ្នានេះកុមារឆ្លាត កុមារក្លាហាន កុមារសិក្សាបានលទ្ធផលល្អអាស្រ័យដោយជំនួយប៉ិនប្រសប់ពីម្តាយឪពុកទៅកាន់កូន ។ ខាងក្រោមនេះជាវិធីសាស្ត្រ ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្របានផ្សាយដោយគេហទំព័រ WiKi How ។

១. ផ្តល់ឱកាសឱ្យកុមារអាយុក្រោមពី ២ឆ្នាំលេងដោយសេរី ៖ វ័យនេះកុមារចូលចិត្តលេងដោយខ្លួនឯង និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួន។ កុមារកំពុងសាកល្បងស្វែងយល់ពីរបៀបលេងថ្មីៗ ដូច្នេះហើយឪពុកម្តាយគួរអនុញ្ញាតឱ្យពួកគេលេងអ្វីដែរថ្មីដោយខ្លួនឯង ប៉ុន្តែមិនត្រូវទុកពួកគេចោលឱ្យដាច់ពីក្រសែភ្នែករបស់អ្នកឡើយ ។

២. អនុញ្ញាតឱ្យកូនលេងជាមួយក្មេងដទៃ ៖ នៅពេលដែលកូនរបស់អ្នកមានអាយុចន្លោះចាប់ពីពីរទៅបីឆ្នាំ គួរអនុញ្ញាតឱ្យពួកគេលេងជាមួយក្មេងដទៃទៀតដែលជួយឱ្យពួកគេចាប់ផ្តើមរៀនអ្វីដែលថ្មីពីជាមួយក្មេងដទៃ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកគួរកុំបង្ខំពួកគេឱ្យលេងជាមួយក្មេងដទៃ ប្រសិនបើកូនរបស់អ្នកមិនទាន់បានត្រៀមខ្លួន សូមផ្តល់ពេលវេលាឱ្យពួកគេរៀនស្វែងយល់ដោយខ្លួនឯង ។
៣. លើកទឹកចិត្តកុមារឱ្យលេងតាមក្តីស្រមៃ ៖ កូនចេះស្រមើស្រមៃចង់ធ្វើអ្វីមួយជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាល ហើយអាចជួយដល់ការរៀនសូត្ររបស់ពួកគេឱ្យកាន់តែប្រសើរ ។ ប្រសិនបើការស្រមើស្រមៃរបស់ពួកគេមើលទៅដូចជាប្លែកៗ “ឆ្កួតលីលា” សូមកុំព្យាយាមបញ្ឈប់ពួកគេ តែអាចលើកទឹកចិត្តពួកគេឱ្យបន្តការស្រមើស្រមៃដោយភាពច្នៃប្រតិដ្ឋ ។

៤. លេងល្បែងកម្សាន្ត ៖ ម្តាយឪពុកអាចនាំកូនលេងល្បែងកម្សាន្តដែលសប្បាយៗ ងាយៗ ដោយបញ្ចូលការរៀនសូត្រទៅជាមួយ ដូចជាលេងរាប់លេខ ទាយឈ្មោះសត្វ និងល្បែងកម្សាន្តជាច្រើនទៀតដែលជួយឱ្យកូនលោកអ្នករៀនសូត្រយ៉ាងសប្បាយរីករាយ ។
៥. ផ្តល់ឱកាសឱ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួន ៖ អ្នកអាចសួរសំណួរទៅកាន់កូនៗរបស់អ្នកអ្វីដែលពួកគេកំពុងគិត និងអារម្មណ៍របស់ពួកគេ ហើយលើកទឹកចិត្តឱ្យពួកគេក្លាយហានឆ្លើយតប និងបញ្ចេញមតិផ្ទាល់ខ្លួន ។ សូមស្តាប់កូនដោយយកចិត្តទុកដាក់ ដើម្បីជួយឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ ។
៦. បណ្តុះទម្លាប់អានសៀវភៅជួយឱ្យកុមាររីកចម្រើន ៖ ម្តាយឪពុកព្យាយាមអានសៀវភៅឱ្យលឺៗជាប្រចាំ នោះកូននឹងយកតម្រាប់តាមជាក់ជាពុំខាន ។ តែប្រសិនបើអ្នកមានកូនធំដែលចេះអានអក្សរ សូមលើកទឹកចិត្តពួកគេឱ្យអានដោយខ្លួនឯងជារៀងរាល់ថ្ងៃ និងជ្រើសរើសសៀវភៅដែលពួកគេចូលចិត្ត ។
៧. បណ្តុះចំណាប់អារម្មណ៍ដល់កូន ៖ ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប អ្នកអាចនិយាយអំពីការងារចម្អិនម្ហូបដល់កូន ឬអ្នកអាចនាំកូនរបស់អ្នកធ្វើម្ហូបជាមួយគ្នា ហើយប្រសិនបើកូនរបស់អ្នកចង់រៀនស្វែងយល់អំពីប្រទេសផ្សេងៗនៅក្នុងពិភពលោក អ្នកអាចចែករំលែកបទពិសោធន៍ដែលអ្នកធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាមួយពួកគេ ។ លើសពីនេះសាកល្បងសួរកូនថា ប្រទេសណាខ្លះដែលពួកគេចង់ទៅដោយប្រើប្រាស់ផែនទី ឬរូបភាពនៃប្រទេសនីមួយៗ ដើម្បីសួរអ្វីដែរពួកគេបានឃើញនៅក្នុងរូបភាពនោះ ។ ប្រសិនកូនចង់ដឹងចង់ដឹងពីប្រទេសទាំងនេះ ម្តាយឪពុកត្រូវសហការបង្ហាញព័ត៌មានដល់កូន ព្រមទាំងឆ្លើយតបដោយរីករាយ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2026
អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែងសិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2024
ជាឱកាសសម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបរួច ក៏ដូចជាយុវជនចង់ស្វែងរកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























