១. វិទ្យាសាស្ត្រទិន្នន័យសម្រាប់អាជីវកម្ម ឬ Data Science for Business ៖ កម្មវិធី Harvard Online ផ្ដល់ការសិក្សាវគ្គ Data Science for Business ចំនួន៤សប្ដាហ៍តាមរយៈ online ដោយបេក្ខជននឹងសិក្សាអំពី ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម ដោយសិក្សាអំពីកម្មវិធីសិក្សាថ្មីៗ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/data-science-business ។
២. ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ឬIntroduction to Computer Science ៖ ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ជាវគ្គសិក្សា Online ឥតគិតថ្លៃរបស់ Harvard Online ដែលផ្ដល់ការសិក្សាអំពីរបៀបគិតក្បួនដោះស្រាយ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពលើប្រធានបទជាច្រើនដូចជា abstraction, algorithms, data structures, encapsulation, resource management, security, software engineering និង web development ដោយការសិក្សាវគ្គនេះមានរយៈពេល១១សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/cs50-introduction-computer-science ។
៤. The Art of Persuasive Writing and Public Speaking ៖ ជាការសិក្សាអំពីសិល្បៈក្នុងការនិយាយជាសាធារណៈ អំពីរបៀបទំនាក់ទំនង ជំនាញក្នុងការសរសេរ ការនិយាយជាសាធារណៈ របៀបបែងចែករវាងអំណះអំណាង និងការវិភាគវោហាសាស្ត្រ។ ការសិក្សានេះនឹងជួយឱ្យអ្នកសិក្សាកាន់តែមានភាពក្លាហានក្នុងការនិយាយ ការផ្លាស់ប្ដូររបៀប នៃការនិយាយប្រកបដោយប្រសិទ្ធភាព ហើយការសិក្សាមានរយៈពេល៨សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ http://harvardonline.harvard.edu/course/rhetoric-art-persuasive-writing-public-speaking ។