AMS Economyគន្លឹះត្រៀមខ្លួន ៥ចំណុចជួយឱ្យស្រ្តីទទួលលទ្ធផលល្អប្រសើរក្នុងវិស័យបច្ចេកវិទ្យា
ភ្នំពេញ – វិស័យបច្ចេកវិទ្យាដែលផ្តោតសំខាន់លើចំណេះដឹង STEAM ជាវិស័យមួយដែលមានស្ត្រីចូលរួមតិចបំផុតបើធៀបនឹងបុរស ប៉ុន្តែការចូលរួមរបស់ស្រ្តីមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ទន្ទឹមគ្នានេះ ការច្រានចោលបទដ្ឋានសង្គមរារាំងស្ត្រីក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា ស្វែងរកអ្នកណែនាំជាស្រ្តី បន្តការពង្រឹងជំនាញ រក្សាតុល្យភាពការងារ និងជីវិតឱ្យបានល្អ រក្សាតុល្យភាពការងារ និងជីវិតឱ្យបានល្អ និងកំណត់គោលដៅឱ្យបានច្បាស់លាស់ អាចជួយឱ្យស្រ្តីត្រៀមខ្លួនក្នុងវិស័យបច្ចេកវិទ្យាបានកាន់តែប្រសើរ។ នេះបើតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា៤.០ ។
ទី១. ច្រានចោលបទដ្ឋានសង្គមរារាំងស្ត្រីក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា៖ នៅក្នុងវិស័យបច្ចេកវិទ្យាបុរស និងស្ត្រី មិនថាមានលក្ខៈបែបណាសុទ្ធតែអាចចូលរួមក្នុងវិស័យនេះបាន ព្រោះថាវិស័យនេះមានមុខជំនាញរាប់រយៈសម្រាប់ឱ្យអ្នកជ្រើសរើស។ ទន្ទឹមគ្នានេះ ដើម្បីអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាប្រកបដោយទំនុកចិត្ត គួរច្រានចោលនូវបទដ្ឋានសង្គមនានាដែលរារាំងស្រ្តីក្នុងការចូលរួមក្នុងវិស័យនេះ ទន្ទឹមនឹងមានគំនិតមួយលើកឡើងថា ស្ត្រីរៀនមុខវិជ្ជា STEM មិនពូកែដូចបុរស ប៉ុន្តែមានស្ត្រីជាច្រើនដែលបានផ្លាស់ប្តូរគំនិតមួយនេះ តាមរយៈការបង្កើតបច្ចេកវិទ្យាថ្មីៗ។
ជាក់ស្តែង លោកស្រី Hedy Lamarr ជាអ្នកបង្កើតប្រព័ន្ធទំនាក់ទំនងដែលមានប្រយោជន៍ដល់ការបង្កើត Wi-Fi និង Bluetooth នាពេលបច្ចុប្បន្ន ។ ដោយឡែក លោកស្រី Ada Lovelace ជាអ្នកបង្កើតភាសាសរសេរកម្មវិធីដំបូងគេជាដើម។
ទី២. ស្វែងរកអ្នកណែនាំជាស្រ្តី ៖ ជាការពិត មានតែស្រ្តីដូចគ្នាទើបយល់ពីអារម្មណ៍របស់ស្រ្តីដូចគ្នានៅក្នុងការទំនាក់ទំនង និងការប្រឹក្សាយោបល់។ ទន្ទឹមគ្នានេះ ការស្វែងរកអ្នកណែនាំស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ជាវិធីសាស្ត្រដ៏ល្អមួយក្នុងការជួយឱ្យក្មេងស្រី ឬស្ត្រីដែលមានបំណងជ្រើសយកអាជីពការងារក្នុងផ្នែកបច្ចេកវិទ្យាអាចទទួលបាននូវបទពិសោធន៍ក្នុងជីវិតពិតជាក់ស្តែង ។ លើសពីនេះ ទទួលបានគន្លឹះល្អៗសម្រាប់ត្រៀមខ្លួនចាប់អាជីពការងារនាពេលអនាគត និងឱកាសល្អៗដែលស្រ្តីក៏អាចទទួលបានជោគជ័យក្នុងវិស័យបច្ចេកវិទ្យាដូចបុរសដែរ។

ទី៣. បន្តការពង្រឹងជំនាញ៖ មនុស្សគ្រប់រូបតែងមាននូវចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ហេតុនេះហើយស្ត្រីគួររៀនស្វែងយល់នូវចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងបន្តពង្រឹងជំនាញសំខាន់ៗដែលកំពុងមានតម្រូវការខ្លាំងក្នុងវិស័យបច្ចេកវិទ្យា។ ឧទាហរណ៍ ភាសាសរសេរកម្មវិធីថ្មីៗ និងជំនាញទន់នានា។
បច្ចុប្បន្ននេះ មានវគ្គបណ្តុះបណ្តាលជំនាញ កម្មវិធីសិក្សាតាមអនឡាញ និងធនធានល្អៗជាច្រើននៅលើអ៉ីនធឺណែតដែលស្ត្រីអាចសិក្សា និងទាញយកបាន។ ម៉្យាងវិញទៀត ការពង្រឹងជំនាញនេះអាចជួយបង្កើនឱកាសជាច្រើនដូចជា ឱកាសការងារឱកាសទទួលបានប្រាក់ខែច្រើនជាងមុន និងឱកាសទទួលបានតំណែងល្អជាងមុនដល់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។
ទី៤. រក្សាតុល្យភាពការងារ និងជីវិតឱ្យបានល្អ (Work-Life Balance)៖ យោងតាមទិន្នន័យរបស់ Girl Who Code នៅឆ្នាំ ២០១៩ មានអាត្រាស្ត្រីលាឈប់ពីការងារក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ជាងបុរសក្នុងរង្វង់ប្រមាណ ៤៥% ដោយក្នុងនោះបញ្ហាចម្បង គឺការពិបាកបែងចែកពេលវេលាសម្រាប់ការងារ និងគ្រួសារ។
ទន្ទឹមគ្នានេះ វិធីសាស្ត្រដ៏ល្អក្នុងការរក្សាតុល្យភាពការងារ និងជីវិតឱ្យបានល្អ គឺចាប់ផ្តើមកំណត់គោលដៅ និងកាលវិភាគច្បាស់លាស់ ដើម្បីបែងចែកពេលវេលា សម្រាប់ការងារ គ្រួសារ និងពិគ្រោះជាមួយនិយោជក ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានា ដូចជា ការស្នើសុំកែតម្រូវម៉ោងធ្វើការក្នុងករណីចាំបាច់។ មិនតែប៉ុណ្ណោះ ការថែទាំសុខភាពផ្លូវចិត្តក៏មានសារៈសំខាន់សម្រាប់ស្ត្រីក្នុងការបន្តការងារទៅមុខទៀតស្របពេលមានសម្ពាធពីបន្ទុកគ្រួសារ។

ទី៥. កំណត់គោលដៅឱ្យបានច្បាស់លាស់៖ យើងសង្កេតឃើញថា ស្ត្រីងាយនឹងបោះបង់ការងារជាងបុរសក្រោយពេលមានគ្រួសារ។ ទន្ទឹមគ្នានេះ ស្ត្រីគួរកំណត់នូវអ្វីដែលពួកគេចង់សម្រេចបានក្នុងរយៈពេលវែង ដោយបែងចែកជាគោលដៅរយៈពេលខ្លី។
លើសពីនេះ ស្ត្រីត្រូវខិតខំសម្រេចឱ្យបាននូវគោលដៅរយៈពេលខ្លី ដើម្បីជាមូលដ្ឋានជំរុញទឹកចិត្តឱ្យបន្តសកម្មភាព អាចឈានទៅរកការសម្រេចបានគោលដៅរយៈពេលវែង។ ម៉្យាងវិញទៀត ការកំណត់គោលដៅបានច្បាស់លាស់អាចជួយកសាងទំនុកចិត្តដល់ស្ត្រី និងអាចជួយឱ្យស្ត្រីងាយស្រួលក្នុងការទទួលបានភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យា បើទោះបីជាមានឧបសគ្គអ្វីក៏ដោយ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...
កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























