១. Google Calendar ៖ គឺជាកម្មវិធីសាមញ្ញ ដែលអនុញ្ញាតឱ្យសិស្សនិស្សិតរៀបចំពេលវេលានៅក្នុងប្រតិទិនឌីជីថល ដូចជាពេលណាត្រូវរៀនមុខវិជ្ជាអ្វី ពេលណាត្រូវធ្វើការងារផ្ទះ ការប្រឡងជាដើម ដោយកម្មវិធីនេះ នឹងជួយក្នុងការដាស់តឿនតាមរយៈសារនៅលើទូរស័ព្ទដៃ ឬក៏អ៊ីមែលជាដើម។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចភ្ជាប់សម្រាប់ការជួបជុំពិភាក្សាតាមរយៈ google meet ក៏ដូចជាការបង្កើត google classroom សម្រាប់មិត្តភក្តិ ក្នុងការចែករំលែកមេរៀន និងការបង្រៀនជាដើម។
២. Microsoft To Do ៖ ជាកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន Microsoft សម្រាប់ការគ្រប់គ្រងកិច្ចការ (task management), វាអាចជួយសិស្សនិស្សិតរៀបចំការងារ និងអនុវត្តការរៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការបែងចែកការងារជាបញ្ជីផ្សេងៗដូចជា ការងារសាលា ឬការងារជាក្រុមជាដើម។ ជាមួយគ្នាកម្មវិធីនេះក៏អាចកំណត់កាលបរិច្ឆេទ ដោយកំណត់ការរំលឹក (reminders)។ សម្រាប់កម្មវិធី Microsoft To Do គឺត្រូវប្រើប្រាស់ជាមួយគណនេយ្យ របស់ Microsoft ដូច្នេះ សិស្សនិស្សិតអាចប្រើប្រាស់វាជាមួយនឹងកម្មវិធី OneNote ឬ Teams ដើម្បីងាយស្រួលក្នុងការកត់ចំណាំ ក៏ដូចជាកិច្ចពិភាក្សានៅលើអនឡាញជាមួយមិត្តភក្តិក៏បាន។