AMS Economyរឿង៣យ៉ាងដែលត្រូវធ្វើសម្រាប់អ្នកមិនទាន់មានទម្លាប់ហាត់ប្រាណ
រឿងទូទៅមួយដែលយើងទាំងអស់គ្នាបានដឹង គឺការធ្វើលំហាត់ប្រាណទៀងទាត់ប្រចាំថ្ងៃអាចជួយដល់សុខភាព ។ ការហាត់ប្រាណវាបានសម្រួលដល់ដំណើរការស្មារតីល្អ កាត់បន្ថយហានិភ័យជំងឺត្រាំត្រែងប្រចាំកាយ និងអាចរក្សាទម្ងន់ឱ្យស្របនឹងសុខភាពនៃរាងកាយ។ វិធីសាស្រ្តនៃការហាត់ប្រាណមានដូចជា ការដើរ រត់ រាំ អាវ៉ង ឬហាត់យកសាច់ដុំនៃផ្នែកណាមួយនៃអវយវៈ និងមានវិធីជាច្រើនទៀត ទៅតាមតម្រូវនៃមនុស្សម្នាក់ៗ។ តែយ៉ាងណាក៏ដោយ បើតាមគេហទំព័រ Healthline ប្រសិនបើលោកអ្នកមិនទាន់មានទម្លាប់ហាត់ប្រមាណ ឬចង់ហាត់ប្រាណជាលើកដំបូង សូមធ្វើរឿង៣ចំណុចនេះសិន ។
១.ទៅពិគ្រោះសុខភាព៖ ការទៅប្រឹក្សាជាមួយពេទ្យដែលមានជំនាញផ្នែកថែទាំសុខភាព វាជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមិនមានទម្លាប់ហាត់ប្រាណបានទៀងទាត់។ ព្រោះការទៅពិនិត្យបានកាន់តែលឿន អាចការពារ នូវបញ្ហាសុខភាពបានកាន់តែច្រើន និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើងកំឡុងពេលធ្វើលំហាត់ប្រាណ។

២.បង្កើតផែនការ ឬសកម្មភាពជាក់លាក់៖ ដើម្បីបញ្ជោះសកម្មភាពលំហាត់ប្រាណឱ្យកើតមានជាប្រចាំថ្ងៃ គឺត្រូវបង្កើតផែនការសកម្មភាព ដោយគណនាជាជំហានៗ សមល្មមនឹងអាចធ្វើរួច។ គួរចាប់ផ្តើមធ្វើនូវវិធីដែលងាយៗ បន្ទាប់មកអភិវឌ្ឍឱ្យក្លាយជាកម្រិតមួយដែលស្របមួយជាមួយនឹងស្ថានភាពនៃសុខភាព។ ឧទាហរណ៍ថា ប្រសិនបើសុខភាពតម្រូវឱ្យសម្រក៥គីឡូ ដូច្នេះត្រូវតែមានសកម្មភាពរត់ សរសេរចូលក្នុងតារាងផែនការដែរ។ ការចាប់ផ្តើមពីគោលដៅដែល អាចសម្រេចបានអាចរក្សាតុល្យភាព ហើយជាកត្តាចូលរួមបង្កើតឱកាសជោគជ័យច្រើន និងជំរុញទឹកចិត្តឱ្យធ្វើបន្តទៀត។ ប៉ុន្តែត្រូវចាំថា មុននឹងធ្វើលំហាត់ប្រាណមួយ ត្រូវទៅពិគ្រោះជាមួយពេទ្យជំនាញជាមុនសិន។

៣.អនុវត្តន៍ទាល់តែក្លាយជាទម្លាប់៖ ការធ្វើលំហាត់ប្រាណដែលមានប្រសិទ្ធភាព គឺជាការធ្វើជារឿយៗ រហូតក្លាយទៅជាសកម្មភាពប្រចាំថ្ងៃ វាហាក់ដូចជាងាយស្រួលសម្រាប់អ្នកដែលប្រើប្រាស់សកម្មភាពហាត់ប្រាណជាការកម្សាន្ត។ ប៉ុន្តែចំណុចនេះគឺត្រូវការចំណាយរយៈពេលវែង ដោយការផ្តើមធ្វើវាជាប្រចាំរហូតទាល់តែក្លាយទៅជាទម្លាប់។ ឧទាហរណ៍ថា អ្នកមានគម្រោងថានឹងហាត់ប្រាណរៀងរាល់ចេញពីកន្លែងធ្វើការ ឬចាប់ផ្តើមសកម្មភាពនៅពេលព្រឹកព្រលឹម។ វាក៏សំខាន់ណាស់ដែរ ដែលត្រូវជ្រើសពេលដ៏សមស្របមួយ ឱ្យត្រូវនឹងស្ថានភានៃសុខភាព៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























