អាហារូបករណ៍ផ្ដល់ជូនការសិក្សា អាហារូបករណ៍១០០% ចំនួន២៥កន្លែង សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្ត្រទិន្នន័យ (Master of Computer Science in Artificial Intellignece and Data Science)។ សម្រាប់អាហារូបករណ៍៧៥កន្លែងទៀត គឺសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយអាហារូបករណ៍ចំនួន៧៥% លើជំនាញ វិទ្យាសាស្ត្របញ្ញាសប្បនិម្មិត (Master of Science in AI) ចំនួន១៥កន្លែង, ច្បាប់បច្ចេកវិទ្យាឌីជីថល (LLM in Digital Technology) ចំនួន១៥កន្លែង, ច្បាប់សន្តិសុខសាយប័រ (LLM in Cyber Security) ចំនួន១៥កន្លែង និង ច្បាប់បញ្ញាសិប្បនិម្មិត (LLM in AI) ចំនួន១៥កន្លែង។ ជាមួយគ្នានេះ អាហារូបករណ៍៥០% សម្រាប់កម្មវិធីថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (Dual Degree) ជាមួយសាកលវិទ្យាល័យ Fort Hays State University របស់សហរដ្ឋអាមេរិក លើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ (Master of Science in Computer Science) ចំនួន១៥កន្លែង។