អ្វីដែលរឹតតែពិសេសនោះគឺ ចំណាត់ថ្នាក់ពិភពលោក ដែលកំណត់ដោយស្ថាប័ន Time Higher Education World បានក្លាយជារង្វាស់យ៉ាងសុក្រឹត្យ និងជាប្រភពនៃទិន្នន័យមួយ អនុញ្ញាតឱ្យអ្នកស្រាវជ្រាវឃ្លាំមើលយ៉ាងដិតដល់ចំពោះការវិវត្ត នៃនវានុវត្តសកល និងវឌ្ឍនភាពចំណេះដឹងសេដ្ឋកិច្ចរបស់ប្រជាជន។ ទិន្នន័យនេះ គឺជំនួយដល់ការបង្កើតគោលនយោបាយជាតិរបស់រដ្ឋាភិបាល ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាជួយដល់និស្សិតអន្តរជាតិរាប់លានអ្នក ដែលកំពុងប្រើទូរស័ព្ទដៃ ដើម្បីស្រាវជ្រាវពីសាកលវិទ្យាដែលគួរឱ្យទុកចិត្តសម្រាប់ការសិក្សា។
សាកលវិទ្យាល័យកំពូលទាំង ១០ក្នុងពិភពលោក
សាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស Oxford University ទទួលបានចំណាត់ថ្នាក់លេខ១ រយៈពេល៧ឆ្នាំជាប់គ្នា ហើយចំណុចដែលធ្វើឱ្យស្ថាប័ននេះ រក្សាចំណាត់ថ្នាក់របស់ខ្លួនបានរាល់ឆ្នាំ គឺដោយសារភាពល្បីល្បាញក្នុងការចែករំលែកចំណេះដឹងជាលក្ខណៈអន្តរជាតិ និងកិត្តិនាមដែលល្បីល្បាញជាសកលយ៉ាងយូរមកហើយ។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅលើ Harvard University រីឯ University of Cambridge (ឡើងពីលេខ៥) និង Stanford University (ឡើងពីលេខ៤) ទទួលបានចំណាត់ថ្នាក់លេខ៣ផ្ទូនគ្នា។ ដោយឡែកចំណាត់ថ្នាក់លេខ៥ បានទៅលើ The Massachusetts Institute of Technology របស់សហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលៗទាំង១០របស់ពិភពលោក ដែលយើងស្រង់ទិន្នន័យពី Time Higher Education មានដូចជា៖