AMS Economyលោកស្រី ស៊ាន ស្រីមុំ ៖ ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកុមារ ពិសេសក្មេងស្រីចូលរួមសម្រេចចិត្តនៅក្នុងគ្រួសារ
គ្រួសារពិតជាមានឥទ្ធិពលណាស់សម្រាប់កុមារ តាមរយៈការផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំដ៏ពេញលេញ រួមទាំងចំណេះដឹងផ្នែកយេនឌ័រ ការស្វែងយល់អំពីផ្នត់គំនិតសង្គម និងអនុញ្ញាឱ្យពួកគេចូលរួមបញ្ចេញយោបល់ផ្សេងៗនៅក្នុងផ្ទះដោយគ្មានការវាយតម្លៃ ។ នេះបើតាមលោកស្រី ស៊ាន ស្រីមុំ ប្រធានកម្មវិធីអង្គការមជ្ឈមណ្ឌលធនធានស្រ្ដីប្រចាំខេត្តសៀមរាប (WRC) ថ្លែងនៅក្នុងកម្មវិធីបញ្ឈប់អំពើហិង្សាលើកុមារ ដែលរៀបចំដោយអង្គការ Plan International កាលពីពេលថ្មីៗនេះ។
លោកស្រី ស៊ាន ស្រីមុំ បានលើកឡើងថា ការអនុញ្ញាតឱ្យកុមារ ឬក្មេងស្រីបានចូលរួមនៅក្នុងការផ្តល់ជាមតិយោបល់នៅក្នុងក្រុមគ្រួសារ គឺជារឿងសំខាន់បំផុត ព្រោះវាមិនមែនត្រឹមតែបង្ហាញពីគំរូភាពល្អៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមរបស់ក្មេងស្រី ឬកុមារបានបង្កើននូវភាពស្និទ្ធស្នាលក្នុងគ្រួសារផងដែរ ។ ការចូលរួមទាំងនោះមានដូចជា ការធ្វើ ឬជជែកអំពីកិច្ចការក្នុងផ្ទះ ឬការនិយាយពីបញ្ហានានាដែលកើតឡើងប្រចាំថ្ងៃជាដើម ទន្ទឹមគ្នានោះក៏ត្រូវគោរពរាល់ការសម្រេចចិត្តរបស់ពួកគេផងដែរ ។

លោកស្រីសង្ឃឹមថា ឪពុកម្តាយទាំងឡាយគួរតែងាកមកមើលទាក់ទងជាមួយនឹងការអប់រំកូនតាមបែបវិជ្ជមាន ដើម្បីឱ្យការចិញ្ចឹមកូនបានល្អ និងផ្តល់ឱកាសឱ្យកុមារមានពេលវេលាគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំប្រកបដោយសមភាព ។
លោកស្រី ស៊ាន ស្រីមុំ
“ក្នុងនាមជាឪពុកម្តាយគួរតែមានឥរិយាបថផ្លាស់ប្រែក្នុងការអប់រំដើម្បីឱ្យកូនអាចទទួលបាននូវភាពស្មើគ្នាទាំងបុរសនិងស្រ្តី និងផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទៅដល់កុមារដើម្បីឱ្យកុមារឈានទៅរកការសម្រេចចិត្តឱ្យបានត្រឹមត្រូវ”
បើតាមលោកស្រី ស្រីមុំ ការយកចិត្តទុកដាក់ គឺគិតចាប់ពីរបស់របរ ឬការលេងល្បែង ដោយឪពុកម្តាយមិនគួរមានការបែងចែកអំពីរបស់លេងរវាងក្មេងប្រុស និងក្មេងស្រី ។ លោកស្រីថា ការបែងចែកនេះហើយ ជាកត្តារាំងស្ទះទេពកោសល្យ ថែមទាំងធ្វើឱ្យក្មេងស្រី ឬកុមារមិនហ៊ានបង្ហាញនូវចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ទោះបីរឿងរ៉ាវទាំងនេះមើលទៅហាក់ដូចជារឿងសាមញ្ញសម្រាប់មនុស្សធំ ប៉ុន្តែវាជាចំណុចមួយដែលនាំឱ្យកុមារីកាន់តែបាត់បង់នូវភាពក្លាហាន និងពិបាកឈោងចាប់ឱកាសបានដូចកុមារា ។

ចំណែកឯក្មេងស្រីខ្លួនឯងផ្ទាល់ គួរតែស្វែងយល់អំពីរូបរាងកាយ ជាពិសេសផ្នែកសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយ បន្តអភិវឌ្ឍជំនាញតាមរយៈការបង្កើនចំណេះដឹង ឬការសិក្សាស្រាវជ្រាវ និងការសាកល្បងចូលរួមសកម្មភាពសង្គមនានាដើម្បីចាប់យកឱកាសដែលសង្គមបានផ្តល់ឱ្យ ទាំងនេះសុទ្ធសឹងតែជាហេតុធ្វើឱ្យពួកគេកាន់តែរឹងមាំ និងការសម្រេចចិត្តកាន់តែប្រសើរ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























