AMS EconomyN'Golo Kante ពីក្មេងរើសសំរាមក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល ១០ឆ្នាំ
អ្នកស្នេហាវិស័យកីឡាបាត់ទាត់ប្រាកដជាស្គាល់ច្បាស់ពីកីឡាករជនជាតិបារាំង N’Golo Kante ជាក់ជាពុំខាន។ កីឡាករដែលមានខ្សែជីវិតខ្ពស់ត្រដែតរូបនេះ ធ្លាប់ជាអតីតក្មេងរើសសំណល់សំរាមតាមដងផ្លូវ ប៉ុន្តែបានក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល១០ឆ្នាំ។ លោក N’Golo Kante កើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៩៩១ បានក្លាយខ្លួនជាកីឡាបាល់ទាត់អាជីពលេងឱ្យក្លឹបធំមួយរបស់អង់គ្លេស Chelsea ព្រមទាំងក្លាយជាជម្រើសជាតិបារាំងផងដែរក្នុងនាមជាកីឡាករខ្សែបម្រើ។
មានសម្បុរមិនសរ ប៉ុន្តែមានភាពស្មោះត្រង់ ការខិតខំប្រឹងប្រែង និងសេចក្តីព្យាយាមជានិច្ច បុរសរូបនេះបានបង្កើតភាពល្បីល្បាញតាមរយៈការលើកពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨ និងពានរង្វាន់លីគកំពូលអង់គ្លេសជាច្រើនដង ព្រមទាំងពានរង្វាន់ផ្ទាល់ខ្លួនផ្សេងទៀតរាប់មិនអស់។ N’Golo Kante មិនត្រឹមតែលេងបាល់បានល្អនិងអត្តចរិតល្អនោះទេ លោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនៅពេលដឹងពីប្រវត្តិដ៏កំសត់របស់មុនពេលជីវិតបានប្រែក្លាយយ៉ាងអស្ចារ្យបែបនេះ។
លោក N’Golo Kante មានឪពុកម្តាយជាជនភៀសខ្លួនមកពីប្រទេសម៉ាលី ហើយស្លាប់ចោលតាំងតែពីអាយុ១១ ឆ្នាំហើយត្រូវរស់នៅជាមួយនឹងម្តាយដែលមាន ជីវភាពខ្វះខាតគ្រប់បែបយ៉ាងនៅក្នុងផ្ទះដ៏តូចមួយនៅក្នុងតំបន់ Rueil Malmaison ជាយក្រុងប៉ារីសដែលជាទីកន្លែងត្រូវបានគេទទួលស្គាល់ថាភាគច្រើនសុទ្ធតែជាក្រុមមនុស្សដែលមានជីវភាពទល់ក្របំផុតរស់នៅ។
រស់នៅជាយក្រុងប៉ារីស N’Golo Kante តែងដើររើសសំណល់សំរាម ឬរបស់របរផ្សេងៗលក់ដើម្បីចិញ្ចឹមជីវិត។ នៅរវាងឆ្នាំ២០០៨ លោកដើររើសសំរាមដោះស្រាយជីវភាពរហូតដល់ the footchampion សរសេរពីលោកថា បុរសប្រើពេលវេលាភាគច្រើនដើររើសសំរាមនិងសំណល់ប្លាស្ទីកទៅប្តូរយកថវិកាបន្តិចបន្តួចជួយសម្រាលបន្ទុកគ្រួសារ។
លោក Kante ជឿជាក់ថា ការងារបែបនេះនឹងមិនអាចជួយឱ្យស្ថានភាពគ្រួសាររបស់គាត់ល្អប្រសើរបានឡើយ។ គ្រាមួយលោកបានឃើញការប្រកួតបាល់ទាត់ផ្សាយនៅបារមួយកន្លែង ហើយក៏ចាប់ផ្តើមពិចារណានិងប្រឹងប្រែងហ្វឹកហាត់ដើម្បីចាប់យកអាជីពមួយនេះ។ បន្តិចម្តងៗការខិតខំនេះធ្វើឱ្យយុវជន Kante ស្រឡាញ់អាជីពកីឡាបាល់ទាត់កាន់តែខ្លាំង រហូតដល់មានបំណងចង់ក្លាយជាកីឡាករបាល់ទាត់ល្បីឈ្មោះ។
ជីវិតជាកីឡាករបាល់ទាល់បានចាប់ផ្តើម អ្វីស្រស់បំព្រងសម្រាប់ជីវិតលោក N’Golo Kante ។ លោកបានចាប់ផ្តើមលេងបាល់ដំបូងនៅក្រុមមួយដែលមានឈ្មោះថា JS Suresnes ភាគខាងលិចនៃទីក្រុងប៉ារីស ហើយបានចំណាយពេលជិត១០ឆ្នាំ ដើម្បីបន្តលេងនៅទីនោះដដែល ដោយសារក្លឹបធំៗមើលមិនឃើញសមត្ថភាពនិងជាពិសេសរូបរាងដ៏តូចរបស់លោក។ ប៉ុន្តែរហូតដល់ឆ្នាំ២០១០ លោកទទួលបានកុងត្រាជាមួយនឹងក្លឹប Boulogne នៅលីគកំពូលទី២ របស់បារាំងហើយក៏បានធ្លាក់លីគទី៣។
នៅឆ្នាំ២០១៣ គាត់បន្តទៅលេងនៅលីគទី២ វិញជាមួយនឹង Caen និងក៏ចាប់ផ្តើមបង្កើនសមត្ថភាពទាក់ទាញក្លឹបជាច្រើននៅអ៊ឺរ៉ុប ហើយជាលទ្ធផលបានចូលរួមជាបន្តបន្ទាប់ជាមួយនឹងក្លឹបធំៗដូចជា Leicester City និងចុងក្រោយគឺតោខៀវ Chelsea រហូតមកដល់បច្ចុប្បន្ន។
កាលពីឆ្នាំ២០១៨ ក្នុងព្រឹត្តការណ៍បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ កីឡាករដែលធ្លាប់មានប្រវត្តិជាអ្នករើសសំរាមរូបនេះបែរជាអាចធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់លោក ពិសេសបានក្លាយជាម្ចាស់ពានធំរបស់ពិភពលោកតំណាងជូនប្រជាជាតិបារាំង៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all


































