AMS Economyលោក ម៉ៃ ទិត្យថារ៉ា លើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាសរសេរអត្ថបទបែបស៊ីជម្រៅ
ភ្នំពេញ – នៅពេលខ្ញុំចាប់ផ្ដើមសរសេរកាសែតជាលើកដំបូង ហាក់ដូចជាមានអ្វីមួយជំរុញចិត្តខ្ញុំ ព្រោះខ្ញុំចូលចិត្តសរសេរមែនទែន ដោយសារក្ដីស្រឡាញ់តាំងពីក្មេង ហើយខ្ញុំយល់ថា ធ្វើជាអ្នកសារព័ត៌មានអាចជួយសង្គមបានច្រើន ជាពិសេសសរសេរអត្ថបទបែបស៊ីជម្រៅ ដើម្បីលាតត្រដាងបញ្ហាសង្គមមួយចំនួនដែលគេព្យាយាមលាក់បាំងយកមកបង្ហាញដល់សាធារណជនឱ្យបានដឹង ។ នេះបើតាមការលើកឡើងរបស់លោក ម៉ៃ ទិត្យថារ៉ា អ្នកជំនាញផ្នែកសារព័ត៌មាននៃ Inter News ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា ។

បុរសមានសម្បុរខ្មៅ សក់ខ្មៅរលោង ដែលតែងតែបញ្ចេញស្មាមញញឹមនៅពេលដែលនិយាយម្តងៗ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃ អង្គការ Internews បន្ថែមថា ក្នុងអាជីពជាអ្នកសារព័ត៌មានលោកជួបបញ្ហាប្រឈមជាច្រើន ដូចជា ការគំរាមកំហែងពីឧកញ៉ាមួយចំនួនដែលរកស៊ីខុសច្បាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ការគំរាមប្ដឹងទៅតុលាការ និងការគំរាមកំហែងលើផ្នែកផ្សេងៗទៀត។ លោក ម៉ៃ ទិត្យថារ៉ា បានបន្តថា ការគំរាមកំហែងនោះ គ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះគ្មានអ្វីកើតឡើងនោះទេ ។
កន្លងទៅអត្ថបទព័ត៌មានរបស់ ទិត្យថារ៉ា ភាគច្រើនជាប្រភេទអត្ថបទព័ត៌មានស៊ើបអង្កេត និងបទយកការណ៍ស៊ីជម្រៅដែលទទួលស្គាល់ទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ ។ លោក ទិត្យថារ៉ា បានលើកឡើងថា ៖
“អត្ថបទមួយៗរបស់ខ្ញុំ គឺខ្ញុំប្រុងប្រយ័ត្នណាស់ ហេតុនេះហើយបានជាគេធ្វើអ្វីយើងមិនបានទេ គឺបានត្រឹមតែគំរាមកំហែងតែប៉ុណ្ណោះ។ កាលពីមុនពេលខ្ញុំធ្វើរឿងបែបស៊ីជម្រៅ ខ្ញុំសឹងតែមិនហ៊ានជិះម៉ូតូជាមួយគ្រួសារ ដោយសារតែខ្លាចមានបញ្ហាដល់ពួកគាត់”

អ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍ជាង ២០ឆ្នាំរូបនេះ បញ្ចាក់បន្ថែមថា ដើម្បីសរសេរអត្ថបទព័ត៌មានបែបស៊ីជ្រៅបានល្អ ទី១. អ្នកសារព័ត៌មានត្រូវអានឱ្យបានច្រើន ទី២. ចេះស្រាវជ្រាវឱ្យបានច្រើន មានចំណេះដឹងបន្ថែមនៅពេលសរសេរអត្ថបទ។ ទន្ទឹមគ្នានេះ នៅពេលដែលយុវជនបានអានហើយ ត្រូវចាប់ផ្ដើមធ្វើការស្រាវជ្រាវ ហើយតាមដានព័ត៌មានប្រចាំថ្ងៃឱ្យបានទាន់ពេល ដើម្បីជួយឱ្យយើងមានគំនិតក្នុងការសរសេរអត្ថបទ ។
មានស្រុកកំណើតនៅខេត្តស្វាយរៀង បានវេចសំពាយឡើងមកបន្តការសិក្សារនៅទីក្រុងភ្នំពេញ ដោយស្នាក់នៅវត្ត ព្រោះតែពុំមានសាច់ញាតិរស់នៅទីក្រុង លោក ម៉ៃ ទិត្យថារ៉ា បន្តថា ប្រសិនអ្នកសារព័ត៌មានចង់សរសរអត្ថបទបែបស៊ីជម្រៅត្រូវមានភាពក្លាហាន កុំភ័យខ្លាចជួបបញ្ហា ឬឧបសគ្គ ព្រោះយើងមិនបានទៅធ្វើអ្វីអាក្រក់ អ្វីដែលយើងកំពុងធ្វើគឺដើម្បីស្វែងរកយុត្តិធម៌ឱ្យទាំងជនដែលគេចោទប្រកាន់ និងព័ត៌មានដែលប្រជាពលរដ្ឋបានលើកឡើងដើម្បីលាតត្រដាងការពិត ហេតុនេះ ទាមទារឱ្យអ្នកកាសែតស្រាវជ្រាវឱ្យបានច្រើន ។

ដោយសារតែបច្ចុប្បន្នវិស័យសារព័ត៌មានរីកដូចផ្សិតត្រូវទឹកភ្លៀង ជាពិសេសការរីកចម្រើនបច្ចេកវិទ្យា អ្នកសារព័ត៌មានដែលមានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានលើកឡើងថា ៖
“ខ្ញុំចង់ឃើញអ្នកសារព័ត៌មាននៅកម្ពុជាមានតម្លៃដូចអ្នកសារព័ត៌មាននៅក្រៅប្រទេស ។ ទើបខ្ញុំព្យាយាមមើលការសរសេរអត្ថបទបរទេសថាគេសរសេរបែបណាទើបគេល្បី។ ដូច្នេះខ្ញុំខិតខំសំរុំាងអត្ថបទរបស់ខ្ញុំដើម្បីឱ្យមានគុណភាព និងធ្វើឱ្យគេទទួលស្គាល់ថា អ្នកសារព័ត៌មានខ្មែរក៏មានសមត្ថភាពដូចអ្នកសារព័ត៌មានបរទេសដែរ”
កន្លងទៅថ្មីៗនេះ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា បានទទួលពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០ ពីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។

ម្នាក់ក្នុងចំណោមជ័យលាភី ១៤នាក់ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការផ្ដល់ពានរង្វាន់នេះ មិនមែនសម្រាប់តែរូបលោកនោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានផ្សេងៗទៀតឱ្យគាត់ខិតខំធ្វើការ លះបង់ទាងកម្លាំងកាយ កម្លាំងចិត្ត ហើយជាសញ្ញាល្អសម្រាប់លើកទឹកចិត្តដល់អ្នកសារព័ត៌មានថាពួកគាត់មិនឯកា គាត់មានមន្រ្តី មានអ្នកសារព័ត៌មានជុំវិញខ្លួន នៅមើលនិងជួយជ្រុំជ្រែង។
ជាម្ចាស់ពានរង្វាន់ផ្នែកស៊ើបអង្កេតដែលទទួលបានពីក្រៅប្រទេស លោក ទិត្យថារ៉ា បន្តថា ៖
“ខ្ញុំសប្បាយពេញចិត្ត ព្រោះនេះជាលើកទី១ ដែលបានទទួលពានរង្វាន់ដែលផ្ដល់ដោយក្រសួងព័ត៌មាន ព្រោះខ្ញុំធ្លាប់បានទទួលពានរង្វាន់ច្រើននៅក្រៅប្រទេស ហើយខ្ញុំយល់ឃើញថា ក្រសួងព័ត៌មានចាប់ផ្ដើមឱ្យតម្លៃទៅលើអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន”
មន្រ្តីជំនាញផ្នែកសារព័ត៌មានវ័យ ៤២ឆ្នាំរូបនេះ បានបន្ថែមថា ដើម្បីជួយឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន អ្នកសារព័ត៌មានទាំងអស់គួរប្រែទម្លាប់មិនល្អចោល ប្រសិនយើងចង់ឱ្យស្ថាប័នព័ត៌មានយើងល្អ លុះត្រាតែយើងធ្វើល្អផ្ដើមចេញពីខ្លួនយើងជាមុនសិន។ លោកបន្តថា អ្នកសារព័ត៌មានកុំអាងតែខ្លួនជាអ្នកសារព័ត៌មានចង់ធ្វើអ្វីតាមចិត្ត អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ម្ចាស់អត្ថបទព័ត៌មានជាច្រើនទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ជម្លោះដីធ្លី លោក ទិត្យថារ៉ា បន្តថា ៖
“បើសិនយើងមិនឱ្យតម្លៃខ្លួនឯង យើងចាប់ផ្ដើមដើរនិយាយផ្ដេសផ្ដាស គ្មានភស្ដុតាងច្បាស់លាស់ យូរទៅគេប្ដឹងពីបទបរិហាកេរ្តិ៍ពីបទញុះញុងដែលធ្វើឱ្យយើងអន់ខ្លួនឯងតែម្ដង ហេតុនេះយើងឱ្យតម្លៃខ្លួនឯងជាមុនសិនទើបអ្នកដទៃឱ្យតម្លៃយើងតាមក្រោយ”

សូមជម្រាបថា លោក ម៉ៃ ទិត្យថារ៉ា មានស្នាដៃលេចធ្លោជាច្រើនចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ទទួលបានពានរង្វាន់សារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកចំនួន២៤ ដូចជា នៅឆ្នាំ២០០៩ ពានរង្វាន់ Society of Publishers in Asia (SOPA) នៅហុងកុង លើអត្ថបទ «នរកនៅលើទូកនេសាទ» ដែលលោកបានចុះទៅយកព័ត៌មាន នៅក្នុងខេត្តកោះកុងនឹងបន្តទៅថៃ ដោយប្រថុយគ្រោះថ្នាក់ដើម្បីទៅសម្ភាសន៍អ្នកនេសាទនៅលើសមុទ្រ។ ទន្ទឹមគ្នានេះនៅឆ្នាំ ២០១៣ ពានរង្វាន់លោកទទួលបានពានរង្វាន់ “អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំនៅអាស៊ី” ពី SOPA ដោយសារតែលោកបានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅកម្ពុជា។ លើសពីនេះ មានពានរង្វាន់ក្នុងស្រុកនិងក្រៅស្រុកផ្សេងទៀត ដែលភាគច្រើនជាបទយកការណ៍ និងអត្ថបទបែបស៊ីជម្រៅ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2025
តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2026
សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























