AMS Economyឥរិយាបថការអបរំល្អ ៤ចំណុចជះឥទ្ធិពលវិជ្ជមានដល់ការគិតរបស់កុមារ
ភាពតាងតឹងរបស់កុមារបានរសាយ ហើយសកម្មភាពរីករាយកើតឡើងជារៀងរាល់ថ្ងៃនៅពេលដែលកុមារទទួលបានការអប់រំល្អពីម្តាយឪពុក ។ ការអបរំល្អមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានទៅកាន់កុមារ និងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់មជ្ឈដ្ឋាននានានៅក្នុងសង្គមផងដែរ ។ លើសពីការអបរំល្អពីម្តាយឪពុកជួយជំរុញឱ្យកុមារក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ពេលដែលពួកគេចម្រើនវ័យទៅថ្ងៃមុខ ។ ខាងក្រោមនេះ ជាវិធីសាស្រ្តអប់រំកូន ៤ចំណុចដែលអាណាព្យាបាលអាចយកទៅអនុវត្ត ដើម្បីជំរុញភាពវិជ្ជមានដល់កូន ។

១. ព្យាយាមកាត់បន្ថយបរិយាកាសតានតឹងក្នុងផ្ទះ ៖ កុមារសប្បាយរីករាយ គិតវិជ្ជមាន គឺចាប់ផ្តើមតាមរយៈការកែច្នៃបញ្ហានីមួយៗនៅក្នុងផ្ទះឱ្យមានលក្ខណៈសាមញ្ញ និងរីករាយ ទោះបីជាលោកអ្នកកំពុងតែស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ ។ អាណាព្យាបាលអាចផ្តល់ស្នាមញញឹមប្រកបដោយថាមពលទៅកាន់កុមារ ព្រោះធ្វើបែបនេះនឹងធ្វើឱ្យកុមារកាន់តែមានភាពក្លាហាន ហើយរំលេចចេញទស្សៈវិស័យល្អៗ ឬផ្នត់គំនិតវិជ្ជមាន ព្រមទាំងអាចទាញខ្លួនគេឱ្យផុតពីគ្រោះភ័យពេលមានបញ្ហាណាមួយ។

២. ព្យាយាមយល់ចិត្តកុមារ ៖ ពេលកុមារមានអារម្មណ៍មិនសប្បាយ ឬក៏កំពុងទទួលរង់នៅភាពអាម៉ាស់ សូមព្យាយាមឈ្វេងយល់អំពីកុមារដោយយកចិត្តទុកដាក់ ។ អ្វីដែលគួរឱ្យកត់ចំណាំកាន់តែពិសេស ពេលដែលកុមារកំពុងតែធ្វើអ្វីមួយជាលើកដំបូង។ សូមកុំប្រើប្រយោគដែលបំភ័យស្មារតី ឬការមើលស្រាលកិច្ចការដែលកុមារកំពុងធ្វើថាជារឿងតូចតាចឱ្យសោះ ឧទាហរណ៍ដូចជា “កុំធ្វើវាអីប្រយ័ត្នមានបញ្ហាធំជាងនេះ” ។ ជំនួសឱ្យការប្រើពាក្យពេចន៍ទាំងនោះ ចាំបាច់ណាស់ក្នុងការរិះរកប្រយោគណាដែលធ្វើឱ្យកុមារស្ដាប់ហើយមានអារម្មណ៍ថា គេជាមនុស្សមានតម្លៃអាចធ្វើរឿងរ៉ាវផ្សេងៗបានដោយភាពប្រុងប្រយ័ត្ន តែមិនភ័យខ្លាច ។

៣. កត់សម្គាល់អាកប្បកិរិយាកុមារ ៖ វាជារឿងដ៏គួរឱ្យសោកស្ដាយណាស់ ប្រសិនបើលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាលយល់ថា ការបង្ហាញក្ដីស្រឡាញ់ និងការលើកទឹកចិត្តបណ្តាលឱ្យកូនទំនើង ។ ពេលកុមារតូចទទួលការសរសើរ និងការលើកទឹកចិត្ត វាប្រៀបដូចជាតន្រ្តីដ៏ពិរោះរណ្តំចំពោះពួកគេ ។ កាលណាក្មេងមានអារម្មណ៍ល្អ ការប្រតិបត្តិសកម្មភាពនានានឹងផ្តល់ផលល្អដូចគ្នា ។
៤. ស្ដាប់កុមារដោយភាសាសុទ្ធចិត្ត ៖ សូមកុំទាន់បង្ហាញពីអារម្មណ៍មិនពេញចិត្តពេលបានស្ដាប់ឮរឿងរ៉ាវដែលពួកគេបានប្រព្រឹត្តិឆ្គាំឆ្គងណាមួយ ឬក៏ឃើញកុមារកំពុងតែគិតនិងធ្វើអ្វីមួយដែលអ្នកយល់ថាជារឿងមិនត្រឹមត្រូវ ។ ជាការពិតណាស់ការបង្ហាញយោបល់ណែនាំក្នុងគោលបំណងចែករំលែកចំណេះដឹងមិនមែនជារឿងអាក្រក់នោះទេ ។ ប៉ុន្តែការស្ដាប់កុមាររៀបរាប់រឿងរ៉ាវដែលគេបានធ្វើខុសដោយគ្មានការស្ដីបន្ទោស និងមិនបង្ហាញកិរិយាខឹងសម្បារ គឺជាហេតុធ្វើឱ្យកុមារខ្លួនគេផ្ទាល់ពោពេញដោយទំនុកចិត្ត ព្រមទាំងគិតថា គេជាមនុស្សមានតម្លៃ បន្ទាប់មកកុមារនឹងក្លាយទៅជាមនុស្សចេះឱ្យតម្លៃទៅកាន់អ្នកដទៃដូចគ្នា ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...
កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទីក្រុងពីកម្មវិធីអាហារូបករណ៍ ADB-JS នៅសាកលវិទ្យាល័យហុងកុង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2024
កម្មវិធីអាហារូបករណ៍ ADB កំពុងបើកទទួលសិស្សសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យហុងកុង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























