AMS Economyទម្លាប់អានសៀវភៅរបស់កុមារកើតចេញពីគំរូរបស់មនុស្សធំ
ភ្នំពេញ – ម្តាយឪពុក និងអាណាព្យាបាលគ្រប់រូបសុទ្ធតែចង់ឱ្យកូនមានទម្លាប់ល្អចេះអានសៀវភៅ និងទទួលបានចំណេះដឹងពីសៀវភៅ ប៉ុន្តែកិច្ចការទាំងនេះមិនមែនជារឿងងាយស្រួលនោះទេ ប្រសិនបើពួកគាត់មិនដឹងពីវិធីសាស្ត្រជួយកូនឱ្យចេះអានសៀវភៅ ។ នៅក្នុងកម្មវិធីអំណានឮៗ រៀបចំដោយអង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ យុវជនដែលចូលចិត្តអំណានបានលើកឡើងថា ទម្លាប់ការសៀវភៅតាំងពីកុមារកើតឡើងតាមរយៈគំរូភាពអានសៀវភៅរបស់មនុស្សធំនៅក្នុងគ្រួសារ ឬរៀនអានតាមរយៈម្តាយឪពុក។

លោក ប៉េង អាន ស្ថាបនិកនៃបណ្តាញសង្គម Think with PingAnn-គិតជាមួយប៉េងអាន បាននិយាយថា ទម្លាប់អានសៀវភៅរបស់កុមារមានឥទ្ធិពលពីរូបភាពដែលកុមារបានឃើញ និងចំណាប់អារម្មណ៍កុមារទៅលើអ្វីមួយ។ លោកថា ការចាប់ផ្តើមបណ្តុះទម្លាប់អានសម្រាប់កុមារ ម្តាយឪពុកត្រូវរិះរកវិធីសាស្រ្តជំរុញកូនឱ្យបន្សាំខ្លួនទៅនឹងសៀវភៅ។ យ៉ាងណាមិញរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ ប្រសិនបើមានឆន្ទៈពិតប្រាកដ ។
លោកបន្តថា គ្រប់គ្នាសុទ្ធតែដើរតួសំខាន់ពាក់ព័ន្ធនឹងវិធីសាស្រ្តជំរុញការអានរបស់កុមារ ធ្វើយ៉ាងណាឱ្យការអានក្លាយជាបរិយាកាសបែបកម្សាន្ត និងមានចំណូលចិត្ត។ លោថា ម្តាយឪពុកគួរជៀសវាងការបង្ខំឱ្យកុមារអានតាមរយៈវីធីហិង្សារាល់គ្រប់ទម្រង់ ដូចជា ការគំហកឱ្យកុមារអាន ស្រែកគំរាមពេលអានខុស ឬយករំពាត់ដាក់ក្បែរពេលអាន និងបង្គាប់បញ្ជាឱ្យកុមារអានតាមតែតម្រូវការរបស់អាណាព្យាបាល។ រាល់អំណានផ្តល់ឱ្យកុមារត្រូវគិតពីកម្រិតអាយុ ឬចំណង់ចំណូលចិត្តរបស់កុមារ។

ចំណែកកញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម បាននិយាយថា សៀវភៅរូបភាពជាគន្លឹះជួយឱ្យកុមារមានចំណង់ចំណងចំណូលចិត្តអាន ហើយអាចបង្កើតជាទម្លាប់អានក្នុងដំណើរជីវិត។ កញ្ញាយល់ថា គំរូភាពអានសៀវភៅ ឬដឹកនាំកុមារឱ្យចេះអានសៀវភៅជាសកម្មភាពវិជ្ជមានដែលម្តាយឪពុកត្រូវជួយកុមារ ហើយមិនមែនត្រឹមតែកូនក្មេងនោះទេ ដែលពេញចិត្តការរៀនសូត្រតាមរយៈគំរូភាព សូម្បីតែមនុស្សធំក៏មានឥរិយាបថដូច្នោះដែរ។
កញ្ញា សេង ហ្គេកលី បានបញ្ជាក់ថា ៖
“ជាទូទៅមនុស្សទទួលយកព័ត៌មាន ឬចំណេះដឹងតាមរយៈរូបភាពអ្វីមួយ។ ហេតុដូចនេះហើយមនុស្សដែលមានឥទ្ធិពលនៅក្នុងផ្ទះទាំងឡាយ គួរតែធ្វើខ្លួនឱ្យក្លាយជាគំរូសម្រាប់កុមារគ្រប់ឥរិយាបថ មានន័យថា ប្រសិនបើគ្រាន់តែប្រាប់ឱ្យកូនអានសៀវភៅ គឺមិនទាន់មានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញត្រូវចូលរួមជំរុញកុមារឱ្យមានទម្លាប់ក្នុងការអានតាមរយៈការចូលរួម”

នៅក្នុងកម្មវិធីអំណានឮៗ នេះដែរ កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធប្រលោមលោកបែបយុវវ័យ បាននិយាយថា ទម្លាប់អានសៀវភៅពីវ័យកុមារតូច រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារមានម្តាយជាគំរូមុនគេបង្អស់។ ចាន់រស្មី បានឱ្យដឹងថា តាមរយៈសកម្មភាពគំរូល្អៗបែបនេះ សៀវភៅបានក្លាយជាមិត្ត និងជាចំណែកមួយដ៏សំខាន់សម្រាប់បន្តដំណើរជីវិតដ៏វែងឆ្ងាយ។
នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា កញ្ញា ម៉ៅ ចាន់រស្មី
“ខ្ញុំចម្រើនវ័យមកជាមួយបរិយាកាសសៀវភៅ ទោះចង់ឬមិនចង់ក៏សកម្មភាពនៃការអានត្រូវតែមានខ្លះហើយ ព្រោះនៅក្នុងផ្ទះ ម្តាយរបស់ខ្ញុំមានសៀវភៅជាច្រើនសម្រាប់តាំងទុកឱ្យអាន”
គួររំលឹកថា កម្មវិធីអំណានឮៗ (READ LOUDER) របស់អង្គការទស្សនៈពិភពលោក ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអានសម្រាប់កុមារ យុវជន សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យឳពុកម្តាយ ចាប់ផ្តើមអានទៅដល់កូនៗរបស់ខ្លួន ដើម្បីបង្កើតទម្លាប់ការអានពីកុមារភាពទៅ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។
កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























