បើតាម លោកស្រី ឆវិន សន្និសីទនេះ មានការចូលរួម ពីសាកលវិទ្យាល័យចំនួន ២២, ហើយឯកសារ ដែលបានស្រាវជ្រាវ និងធ្វើបទបង្ហាញទាំង ៧៥ អត្ថបទ នឹងបោះពុម្ពផ្សាយលើអត្ថបទស្រាជ្រាវនឹងបោះពុម្ភផ្សព្វផ្សាយក្នុងទិនានុប្បវត្តិ (Journal) របស់វិទ្យាស្ថាន ASIP (Asian Journal of Innovation and Policy) និងមានឱកាសបោះពុម្ភផ្សាយនៅលើ CamTech University Press, Electronic Journal of Business and Management (EJBM), Journal of Applied Technology and Innovation (JATI) និងJournal of Scientometric Research។
គួរជម្រាបជូនថា សន្និសីទអន្តរជាតិសង្គមអាស៊ីស្ថាននវានុវត្តន៍ និងគោលនយោបាយ (ASIP) ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការរវាងសាកលវិទ្យាល័យខេមតិច និងសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ(Asian Society for Innovation and Policy- ហៅកាត់ថា ASIP) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៥។