AMS Economy១០ចំណុចនៃការដាក់វិន័យកុមារប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ – ការដាក់វិន័យក្នុងផ្ទះដោយហិង្សាទៅកាន់កូនពុំទទួលបាននូវប្រសិទ្ធភាពនោះទេ ការដាក់វិន័យកុមារចាំបាច់ត្រូវមានវិធីសាស្រ្តជាច្រើន រួមទាំងយុទ្ធសាស្រ្តទៀតផង ។ នេះបើតាមការលើកឡើងនៅក្នុងសៀវភៅការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី ។ ខាងក្រោមនេះជាការដាក់ពិន័យ ១០ចំណុចសំខាន់ៗដែលម្តាយឪពុកនិងអាណាព្យាបាល អាចអនុវត្តប្រកបដោយប្រសិទ្ធភាព ។

១. របៀបរៀបរយ ៖ បង្រៀនឱ្យកុមារមានសណ្តាប់ធ្នាប់ និងមានទម្លាប់ជាក់លាក់មួយនៅពេលញាំអាហារ និងពេលគេង ឬសកម្មភាពប្រចាំថ្ងៃសំខាន់ៗផ្សេងទៀត ដោយកំណត់ពេលវេលាឱ្យកុមារបានអនុវត្តទៀងទាត់ជានិច្ច ។
២ បង្កើតបទបញ្ជាក្នុងផ្ទះ ៖ បង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រួសារដោយមើលទៅតាមស្ថានភាពជាក់ស្ដែង និងធ្វើឱ្យសាមញ្ញបំផុត ងាយយល់ និងខ្លីៗ ។ ទន្ទឹមគ្នានោះសូមបញ្ជាក់ឱ្យកុមារបានដឹងពីផលវិបាកដែលកុមារទទួលបាន ប្រសិនបើកុមារមិនគោរពតាម ។ ការដាក់បទបញ្ជាចាំបាច់ត្រូវតែសមស្របជាមួយនឹងអាយុរបស់កុមារផងដែរ ។
៣. ភាពនឹងធឹងរបស់អាណាព្យាបាល ៖ កាលដែលបង្កើតបទបញ្ជាក្នុងផ្ទះរួចហើយត្រូវមានការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ និងតាមដានលទ្ធផល ។ ធ្វើយ៉ាងណាកុំឱ្យបទបញ្ជាផ្ទៃក្នុងដែលអាណាព្យាបាលសម្រេចចិត្តដាក់ចេញឱ្យកូនគោរពនោះ បែរជាត្រូវផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ឬផ្លាស់ប្តូរលឿនពេកដោយឥតហេតុផលជាក់លាក់ ឬហេតុផលស៊ីជម្រៅណាមួយ ។

៤. ភាពអព្យាក្រឹត្យ ៖ អាណាព្យាបាលចំាបាច់ត្រូវមានភាពយុត្តិធម៌ទៅកាន់កុមារ ឬសមាជិកកូនគ្រប់រូបដែលកំពុងតែនៅក្នុងបន្ទុក ។ ពោលគឺមិនមានសេចក្តីលម្អៀងចំពោះក្មេងម្នាក់ណាឡើយ ទាំងក្ដីស្រឡាញ់ ទាំងការដាក់វិន័យពេលធ្វើខុស និងសម្មភាពផ្សេងទៀតត្រូវធ្វើឱ្យមានតុល្យភាព និងធ្វើខ្លួនជាអាព្យាបាលដែលស្ថិតនៅក្នុងភាពជាកណ្តាលជានិច្ចចំពោះកូន ឬកុមារ ។
៥. ផ្តល់ទំនុកចិត្ត ៖ ការបង្កើតនូវទំនាក់ទំនងដ៏ជិតស្និតជាមួយកុមារធ្វើឱ្យកុមារជឿជាក់ថាអាណាព្យាបាល និងបរិយាកាសក្នុងផ្ទះជាទីកន្លែងមានសុវត្ថិភាព ដោយការពារពួកគេអំពីហេតុការណ៍មិនល្អ ។
៦. លើកទឹកចិត្តកុមារ ៖ ការរចេះសរសើរនូវអ្វីដែលកុមារធ្វើបានល្អ ឬសូម្បីតែកុមារមិនបានប្រព្រឹត្តអ្វីខុសទៅនិងវិន័យក៏គួរលើកអំពីចំណុចនេះមកសរសើរដែរ ។ ប៉ុន្តែសូមផ្តល់ការសរសើរចំពោះឥរិយាបថដែលសមស្របប៉ុណ្ណោះ ហើយជៀសវាងការសរសើរពេលកុមារធ្វើអ្វីមួយដើម្បីគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍ ។
៧. បង្ហាញពីកំហុសនីមួយៗ ៖ ត្រូវពន្យល់ដល់កុមារអំពីអ្វីដែលពួកគេបានធ្វើខុស និងហេតុអ្វីបានជាអ្នកខឹងជាមួយនឹងពួកគេ ។ កាលដែលគ្រាន់តែដាក់ទោសដោយពុំបានប្រាប់ពីកំហុសឱ្យច្បាស់លាស់ នោះពេលក្រោយគេអាចនឹងធ្វើខុសម្ដងហើយម្តងទៀតចំពោះរឿងដ៏ដែលៗទាំងអារម្មណ៍មន្ទិលសង្ស័យលើអាណាព្យាបាលអំពីការដាក់ទោស ។

៨. រក្សាកិត្តិយសកុមារ ៖ សូមជៀសវាងការសើចចំអកចំអន់ចំពោះកុមារ ឬធ្វើឱ្យកុមារមានអារម្មណ៍ថា ខ្លួនជាមនុស្សគ្មានតម្លៃ ឬការធ្វើឱ្យពួកគេមាភាពអាម៉ាស់ ជាសាធារណៈ ។ ព្រោះមិនមែនមានតែមនុស្សធំទេដែលចេះស្រឡាញ់កិត្តិយស កុមារក៏ដូច្នោះដែរ ។
៩. ភាពហ្មត់ចត់របស់អាណាព្យាបាល ៖ ត្រូវតែម៉ឺងម៉ាត់ នៅពេលដែលកំពុងអនុវត្តវិន័យចំពោះកុមារ ។
១០. ប្រកាន់ភ្ជាប់ភាពអហិង្សា ៖ ទទួលយកនូវឥរិយាបថ «គ្មានការវាយដំ» គ្មាននរណាម្នាក់មានសិទ្ធវាយដំលើនរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះឡើយ ដោយរួមទាំងការវាយដំលើកុមារ ទោះបីជាក្មេងមានចរិតមិនល្អ ពិបាកនិយាយគ្នាក៏ដោយ ។ ត្រូវស្វែងរកវិធីសាស្រ្ត ឬជំនួយផ្សេងៗ មកជំនួសឱ្យការប្រើប្រាស់ហិង្សា ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
ឱកាសយុវជនកម្ពុជាបង្ហាញសមត្ថភាពផ្នែកបច្ចេកវិទ្យា តាមរយៈការប្រកួតសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2026
ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាពិបាកគេង គេងមិនសូវលក់ស្កប់ ឬភ្ញាក់កណ្តាលយប់ញឹកញាប់ ដំណោះស្រាយ...

សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការ...

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម...

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























